Person
Yas Ṅin
ជីវប្រវត្តិ លោក យស ងិន: លោក យស ងិន មានស្រុកកំណើតនៅភូមិកំព្រៅស៊ីធរកណ្តាល ខេត្តព្រៃវែង ។ ឪពុកលោក ឈ្មោះ យស ជាមន្រ្តីរាជការ មានងារជាចៅភក្តីភាសាយស ជាអាជ្ញាហ្លួង ទទួលភារៈខាងចែកមរតក ។ កាលពីកុមារ មាតាបិតាបានអោយលោកបួសរៀននៅវត្តកោះប្ញស្សីស្រុក ឃុំប្ញស្សីស្រុក ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម ។ លុះសឹកមកក៏បានមកនៅក្រុងភ្នំពេញសុំចូលបំរើគាល់ព្រះករុណាព្រះបាទសម្តេចព្រះនរោត្តម ។ ដោយព្រះអង្គទ្រង់យសថា លោក ជាអ្នកចេះកិច្ចការជំនាងឆ្លាក់ក្បាច់ ព្រះអង្គក៏ទ្រង់ត្រាស់អោយចូលធ្វើការក្នុងជាងស្ពាន់ក្រាប់ ។ ស្នាដៃ ៖ រឿងចៅស្រទបចេក (ព.ស ២៤៣១, គ.ស ១៨៨៩) ។